លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ខិតខំប្រឹងរៀន និងខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពដោយខ្លួនឯង កុំឱ្យម្តាយពិបាកចិត្ត ដើម្បីលុបបំបាត់ការរើសអើង ស្ត្រីមេម៉ាយ និងក្មេងកំព្រា (Video inside)
04-03-2025 07:57
(ភ្នំពេញ)៖ ឆ្លើយបតនឹងសំណូមពររបស់ប្អូនស្រីម្នាក់ ដែលស្នើសុំឱ្យលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់មតិលើកទឹកចិត្តដល់ស្ត្រីមេម៉ា ចិញ្ចឹមកូនដែលតែងតែត្រូវបានគេរើសអើងនោះ, លោកជំទាវបណ្ឌិត បានណែនាំឱ្យប្អូនស្រី ត្រូវខិតខំប្រឹងរៀន និងខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពដោយខ្លួនឯង កុំឱ្យម្តាយពិបាកចិត្ត ដើម្បីលុបបំបាត់ការរើសអើង ស្ត្រីមេម៉ាយ និងក្មេងកំព្រា។
ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីកម្មវិធី «បងស្រី និងប្អូនស្រី» លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម» ដែលរៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
សូមទស្សនាវីដេអូនៃការលើកឡើងរបស់ប្អូនស្រី និងការពន្យល់លើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖