(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មាន ស្ដីអំពី សន្និបាតសុខាភិបាល លើកទី៤៤ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ ពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

ក្នុងសន្និសីទសារព័ត៌មានខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ពីជោគជ័យនៃលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានជាង១ឆ្នាំ ៦ខែមកនេះ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកអំពីបញ្ហាប្រឈមផ្នែកសុខភាពនាពេលបច្ចុប្បន្ន ដោយផ្សារភ្ជាប់នឹងសារអំពាវនាវដល់ប្រជាពលរដ្ឋពីការថែទាំសុខភាពផងដែរ។

សូមអញ្ជើញទស្សនាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌របស់ក្រសួងសុខាភិបាល ដូចតទៅ៖