(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីទទួលដំណឹងថា មន្ដ្រីអធិការដ្ឋាននគរបាលស្រុកចុងកាល់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ត្រូវកាត់ជើងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាត់ស្នងការនគរបាលខេត្តឧត្តរមានជ័យចុះសួរសុខទុក្ខភ្លាមៗ នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី បាននាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកថវិការបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន១០,០០០,០០០រៀល និងថវិកាចំនួន២,០០០,០០០រៀល (សម្រាប់មន្ត្រីនគរបាលជាតិ ជួបគ្រោះថ្នាក់ ពេលបំពេញការងារ) ជូនដល់គ្រួសារមន្ដ្រីរងគ្រោះ។
ក្រៅពីនេះ ក៏មានថវិការបស់លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ ចំនួន១,០០០,០០០រៀល និងថវិការបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ផ្ទាល់ចំនួន ២,០០០,០០០រៀល សរុបចំនួន១៥,០០០,០០០រៀល ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាល និងបានផ្តាំផ្ញើព្យាយាមខិតខំ ស្តាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ហើយយកចិត្តទុកដាក់ថែសុខភាព និងអាចឆាប់ជាសះស្បើយឡើងវិញ៕