(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្សនិស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ( អ.ម.ត) សាខាខេត្តកោះកុង នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានដឹកសមាជិកក្រុមការងារ សំណេះសំណាលនិងចែកអំណោយជូនលោកយាយាលោកតា ចាប់ពីអាយុ៦០ឆ្នាំឡើងងាយរងគ្រោះ ចំនួន១៥០នាក់ដែលរៀបចំឡើងនៅ អ.ម.ត.ខេត្តកោះកុងស្ថិត នៅឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ។
លោក ហាក់ ឡេង បានថ្លែងថា សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត នៅតែមានការយកចិត្តទុកដាក់ទៅលើលោកយាយលោកតាចាស់ជរាគ្មានទីពឹងខ្វះខាតស្ថិតក្នុងជីវភាពគ្រួសារ ដោយសម្តេចបវរ និងលោកជំទាវបណ្ឌិតទាំងទ្វេ នៅតែបន្តយកចិត្តទុកដាក់លោកយាយលោកពុកម៉ែបងប្អូនជានិច្ច។ ទោះបីអំណោយទាំងនេះតិចតួចមែនតែវាអាចធ្វើឲ្យលោកយាយលោកតាបងប្អូនបានដោះស្រាយក្នុងជីវភាពក្នុងគ្រួសារបានធូរស្រាលបានមួយគ្រាផងដែរ។
លោក ហាក់ ឡេង បន្ថែមថា សម្តេចនិងលោកជំទាវបណ្ឌិតនៅតែបន្តយកចិត្តទុកដាក់ដល់ប្អូនៗដែលជាកូនចៅចង់បន្តការសិក្សាបង្កើនធនធានមនុស្ស ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ ហើយនេះជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារលោកយាយលោកតាបងប្អូន ដែលមានកូនចៅចង់បន្តការសិក្សាដើម្បីឲ្យកូនចៅមានចំណេះដឹងមានធនធានមនុស្សចំណេះវិជ្ជាក្នុងខ្លួននិងប្រែក្លាយជាយុវជនឆ្នើម ហើយកែប្រែក្នុងជីវភាពក្នុងគ្រួសារបានប្រសើរផងដែរ។
លោក ហាក់ ឡេង បានបញ្ជាក់ថា បើលោកយាយលោកតាពុកម៉ែបងប្អូនមានបំណងចង់ឲ្យកូនចៅបន្តការសិក្សា ដោយមិនបង់ថវិកាឡើយ សូមទំនាក់ទំនងក្រុមការងារ ខេត្តកោះកុងស្ថិតនៅស្រុកមណ្ឌលសីមាផ្ទាល់។
អំណោយទាំងអស់មាន អង្ករ២៥គ.ក ភួយ១ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនផងដែរ៕