(ភ្នំពេញ)៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា ការបង្ហោះវីដេអូ អំពីការចាប់បង្ខាំងមនុស្សក្នុងទីតាំងអគារ កាស៊ីណូមួយកន្លែង មិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីដែលបានកើតឡើងនៅក្នុងប្រទេសឡាវ។

លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) ចាត់ទុកថា នេះជាការផ្សាយដោយចេតនាទុច្ចរិតរបស់ក្រុមអគតិ ដែលបំភ្លៃព័ត៌មានដើម្បីបង្កចលាចល អរិភាព បំពុលសង្គម ហើយទម្លាក់កំហុសលើអាជ្ញាធរ និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។

លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ
សូមឈប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននេះទៀត៕