(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ក​រណី ឃាត់ខ្លួនជនសង្ស័យ៣៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន១៥នាក់
* ⁠ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន១៩នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤៩៧ករណី ឃាត់ខ្លួន៣៨៣១នាក់ (ស្រី៣៣៤នាក់)៕