Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនខ្លួនមនុស្ស៣នាក់ទៅតុលាខេត្តក្រចេះ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃនៅស្រុកចិត្របុរី

03-03-2025 14:59

(ក្រចេះ)៖ បុរសចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឈួសឆាយភ្ជួរាស់ ដីព្រៃខុសច្បាប់មួយកន្លែង នៅចំណុចភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ទិត្យ សារ៉ាវុធ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី២៖ ឈ្មោះ ស៊ុំ ធឿន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ២៥ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

បុរសទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធស្រុកចិត្របុរី ចុះបង្រាប និងឃាត់ខ្លួន បានកាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងចាប់វត្ថុតាង រួមមាន៖ ត្រាក់ទ័រម៉ាក ចនឌា ៦៥ ពណ៌ខៀវខ្ចី ចំនួន០១គ្រឿង, ត្រាក់ទ័រម៉ាក ចនឌា ៧៥ ពណ៌ខៀវខ្ជី ចំនួន០១គ្រឿង។

ដោយឡែកប្រភពពីប្រជាពលរដ្ឋជាម្ចាស់ដីថា ដីនោះពួកគាត់បានទិញតពីអ្នកភូមិនៅមូលដ្ឋាននោះ ដោយមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ហើយកន្លងទៅអាជ្ញាធរ ធ្លាប់ប្រមូលលុយពីប្រជាពលរដ្ឋនៅតំបន់នោះ ថាដីតំបន់នោះ អាជ្ញាធរស្នើសុំកាត់ឃ្វៀលចេញពីដីគម្របព្រៃឈើ ឲ្យទៅប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល មិនក្រោម៥ឆ្នាំនោះទេ៕