Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការជ្រើសរើសអ្នកជំនាញអព្យាក្រឹត ឬឯករាជ្យនៃក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម ប.ស.ស នឹងធ្វើការពន្យាពេលទទួលពាក្យ រហូតដល់ថ្ងៃទី២១ ខែមីនា

03-03-2025 14:39

(ភ្នំពេញ)៖ ការជ្រើសរើសអ្នកជំនាញអព្យាក្រឹត ឬឯករាជ្យ នៃក្រុមប្រឹក្សា ធនាភិបាលសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម នឹងធ្វើការពន្យាពេលនៃការទទួលពាក្យ គិតចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០ នាទីរសៀល។ នេះបើតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល Fresh News ទទួលបាន។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យនៅរៀងរាល់ម៉ោងធ្វើការ នៅស្នាក់ការ កណ្តាល ប.ស.ស. ដែលមានអាសយដ្ឋាន ផ្លូវបេតុង សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬផ្ញើតាមរយៈ សាអេឡិចត្រូនិក: [email protected]

ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖