Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន បូណា អំពាវនាវឱ្យយុវជនជំនាន់ក្រោយរៀនសូត្រប្រវត្តិសាស្រ្ត និងកុំភ្លេចប្រវត្តិសាស្រ្ត បើមិនចង់ឱ្យមានប្រវត្តិសាស្រ្តច្រំដែលនៅក្នុងប្រទេស (Video inside)

03-03-2025 11:51

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវទៅកាន់យុវជនជំនាន់ក្រោយ ត្រូវរៀនពីប្រវត្តិសាស្រ្ត និងមិនត្រូវភ្លេចប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួនឡើយ បើមិនចង់ឱ្យមានប្រវត្តិសាស្រ្តច្រំដែល កើតមានឡើងនៅកម្ពុជា។ លោករដ្ឋមន្រ្តី បានអំពាវនាវបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវីធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវទៅកាន់មនុស្សចាស់មួយចំនួន ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម ដោយផ្ទាល់សូមកុំបំពានប្រវត្តិសាស្រ្ត ហើយហ៊ាននិយាយថាគ្មានរបបប្រល័យពូជសាសន៍ ដែលអាចទាញប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបបខ្មៅងងឹតនោះវិញ ដោយសារតែចង់កេងចំណេញនយោបាយរបស់ខ្លួនប៉ុណ្ណោះ។

ជាបន្តសូមទស្សនិកជនទស្សនាការអំពាវនាវរបស់ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដូចតទៅ៖