(ភ្នំពេញ)៖ ជារឿងធម្មតានៅពេលដែរយុវជន ភ្លេចនូវការឈឺចាប់ដែលជាតិធ្លាប់បានជួបប្រទះនាអតីតកាល នោះនឹងនាំឱ្យបាត់បង់ការតាំងចិត្តយ៉ាងមុតមាំ ក្នុងការការពារថែរក្សា មិនឱ្យកើតមានឡើងនូវភាពឈឺចាប់ទាំងនោះសាជាថ្មីជាក់ជាមិនខាន ព្រោះតែយុវជនមិនបានដឹងពីការឈឺចាប់នៃរឿងទាំងអស់នោះ។ នេះគឺជាការបញ្ជាក់របស់លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានថ្លែងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា កន្លងមកអ្នកដែលចេញមកបដិសេធមិនទទួលស្គាល់នូវរបបប្រល័យពូជសាសន៍នៅកម្ពុជា គឺជាអ្នកនយោបាយ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងចង់ឱ្យយុវជនជំនាន់ក្រោយភ្លេចនូវអ្វីដែលជាការឈឺចាប់របស់ជាតិយើងនាអតីតកាល និងមិនមានចិត្តការពារប្រទេសមិនឱ្យរបបដូច្នេះកើតឡើងសាជាថ្មីនៅក្នុងទឹកដីរបស់យើង។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖