(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) គឺជាការធានាមិនឱ្យមានរបបប្រល័យពូជសាសន៍កើតឡើងជាថ្មី នៅកម្ពុជា។ ការបញ្ជាក់បែបនេះពីលោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះ លោក ប៉ែន បូណា បានចោទជាសំណួរថា បើសិនពិតជាមិនចង់ឱ្យមានរបបប្រល័យពូជសាសន៍កើតមានឡើងសាជាថ្មី នៅក្នុងប្រទេសកម្ពុជា ម្ដេចអ្នកនយោបាយប្រឆាំងមួយចំនួនតូចនោះទោមនស្សក្នុងការបង្កើតច្បាប់នេះទៅវិញ?
បើសិនជាអ្នកដែលមានបេះដូងជាមនុស្ស ហើយធ្លាប់ឈឺចាប់នឹងរបបបែបនេះ និងប្រាថ្នាចង់ឃើញកូនចៅជំនាន់ក្រោយមិនជួបប្រទះរបបប្រល័យពូជសាសន៍បែបនេះទៀត ដោយរស់នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍ នោះគេមិនទោមនស្សជាមួយច្បាប់នេះនោះទេ ផ្ទុយទៅវិញមានតែសាទរជាមួយរដ្ឋាភិបាលដែលបង្កើតច្បាប់នេះឡើង។ នេះគឺជាការបន្ថែមពីលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពរាជរដ្ឋាភិបាល។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖