(ភ្នំពេញ)៖ រដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការស្តីពី «លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា» នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មានផ្លូវការ នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបង្ហាញឲ្យដឹងថា អង្គប្រជុំបានសម្រេចពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួន រួមមាន៖ លើសេចក្តីព្រាងច្បាប់សេចក្តីសម្រេច ស្តីពីការអនុវត្តវិន័យចំពោះតំណាងរាស្រ្ត, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងបានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិការបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ជាដើម។
សូមអានសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពី «លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា» ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖