(ភ្នំពេញ)៖ យ៉ាងហោចណាស់មានការធានាចំនួន២ ដែលអាចធ្វើឱ្យកម្ពុជាគេចផុតពីការត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ក្រោយមានច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នេះបើតាមការបញ្ជាក់ពីលោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ការធានា២យ៉ាងនោះមានដូចជា៖ ជាការកត់ត្រាទុកនៅក្នុងច្បាប់តែម្ដង នូវរាល់ឧក្រឹដ្ឋកម្មដែលសាលាក្ដីខ្មែរក្រហម បានរកឃើញដែលជាសច្ចៈភាពក្នុងប្រវត្តិសាស្រ្ត ឱ្យប្រជាជនកម្ពុជាមានការចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបាន នូវសោកនាដកម្មដែលបានកើតឡើងពីអតីតកាល និងជាមួយការកម្រិតទោសធ្ងន់ជាងមុន ពោលគឺច្បាប់ដំបូងនាឆ្នាំ២០១៣ មានកម្រិតទោសស្រាលជាងសេចក្ដីព្រាងច្បាប់ថ្មីនេះ។ នេះគឺជាការបញ្ជាក់បន្ថែមពីលោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖