(កោះកុង)៖ កាលពីពេលថ្មីៗនេះក្រុមការងាររបស់ក្រុមហ៊ុន TODAY internet បានចូលរួមចុះចែកកង់ដល់សិស្សដែលមានជីវភាពខ្វះខាត និងមានផ្ទះឆ្ងាយដើម្បីជាមធ្យោបាយធ្វើដំណើរមកកាន់សាលារៀនដែលជម្រុញទៅដល់ក្មេងៗជាសិស្សានុសិស្សអោយបន្តខិតខំប្រឹងប្រែងរៀនសូត្របន្តទៅមុខទៀត។ សកម្មភាពទាំងនេះធ្វើឡើងនៅបឋមសិក្សាទឹកល្អក់ស្ថិតក្នុង ភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុន TODAY internet តែងតែធ្វើកន្លងមក និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួួមចំណែកសង្គមមួយនេះ។
កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។
នាពេលកន្លងមកក្រុមហ៊ុនបានចូលរួមចំណែកជាច្រើនដើម្បីជួយដល់សាលារៀន និងសិស្សានុសិស្សដែលខ្វះខាត ផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាល
វិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាលខេត្ត ផ្តល់ជូនសេវាអុីនធឺណិតដោយឥតគិតថ្លៃជូនដល់មន្ទីពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number ០៧០ ២១ ៥៥ ៧៧ ឬតាមរយៈ Facebook Messenger «TODAY Internet» ឬគេហរទំព័រ today.com.kh៕