(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន៨នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្សាយឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ពលការិនីខ្មែរចំនួន៦នាក់ត្រូវ បានជួយអន្តរាគមន៍ក្រោយពីស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី សហការជាមួយអាជ្ញាធរពាក់ព័ន្ធរកឃើញថា រងគ្រោះដោយសារការធ្វើបាបពីសំណាក់ ថៅកែ នៅប្រទេសម៉ាឡេស៊ី។ ចំណែកពលរដ្ឋខ្មែរ២នាក់វិញ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីអន្តរាគមន៍ ក្រោយពីបានរួចទោសនៅទីនោះ»។
ពលការិនីទាំង៦នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កាលពីវេលាម៉ោង ០៧៖៣៥នាទី តាមជើងយន្តហោះលេខ AK536។ ចំណែក ពលរដ្ឋខ្មែរទាំង២នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង ១៧៖១០នាទី តាមជើងយន្តហោះលេខ MH762។
សូមអានព័ត៌មានលម្អិត នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោមនេះ៖