Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តស្វាយរៀង បានទទួលព័ត៌មាន​ និងចំណេះដឹងច្រើនពីកម្មវិធីសំណេះសំណាល (Video inside)

02-03-2025 20:28

(ស្វាយរៀង)៖ អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ថា​ កិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត​ និងមន្ទីរកសិកម្ម ពិតជាមានអត្ថប្រយោជន៍​ និងទទួលបានព័ត៌មាន​ និងចំណេះដឹងច្រើន​អំពីវិស័យកសិកម្ម​ ជាពិសេសគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម។

អាជីវករក៏បានស្វែងយល់ផងដែរ អំពី​ឥទ្ធិពលនៃការផ្សាយព័ត៌មានលើបណ្តាញសង្គម​ និងរីករាយចូលរួមផ្សព្វផ្សាយជាវិជ្ជមានអំពីវិស័យកសិកម្ម​ ដើម្បីជាប្រយោជន៍​ និងគាំទ្រដល់កសិករ​៕