(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ៥៧នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន២៧នាក់
* ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន១៥នាក់
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤៨៦ករណី ឃាត់ខ្លួន៣៧៩៦នាក់ (ស្រី៣៣២នាក់)៕