Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្ដម វ៉ា ស៊ិនភីរម្យ និងលោកជំទាវ ហង្ស ម៉ាណាន ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តមបណ្ឌិត នាង ផាត ដែលត្រូវបានចាត់តាំងជា បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ទំនាក់ទំនងការងារជាមួយគណបក្សប្រជាជនប ដិវត្តន៍ឡាវ

02-03-2025 14:18

(ភ្នំពេញ)៖ ឯកឧត្ដម វ៉ា ស៊ិនភីរម្យ និងលោកជំទាវ ហង្ស ម៉ាណាន បានផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានចាត់តាំងជា បេសកជនពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រាប់ទំនាក់ទំនងការងារជាមួយ អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។

នាឱកាសដ៏មហាថ្លៃថ្លា នក្ខត្តឫក្សនេះ ខ្ញុំបាទ វ៉ា ស៊ិនភីរម្យ និងក្រុមគ្រួសារ សូមបួងសួងដល់គុណព្រះរតនត្រ័យទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមថែរក្សា ការពារ និងប្រសិទ្ធពរបវរសួស្តី មហាប្រសើរជូនដល់ ឯកឧត្តមបណ្ឌិត នាង ផាត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រលាញ់ និងសូមគោរពជូនពរ ដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕