(ឧត្តរមានជ័យ)៖ ដោយមានការយកចិត្តទុកពីសុខទុក្ខរបស់កងទ័ពកំពុងឈរជើងតាមបន្ទាត់ព្រំដែនពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាលជាមួយមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានកងថ្មើរជើងលេខ៤២ កម្លាំងនគរបាលចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖