(បន្ទាយមានជ័យ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសំណេះសំណាលជាមួយសមាជិកគណបក្សនៅឃុំស្រះជីក ស្រុកភ្នំស្រុក និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១១គ្រួសារនៅឃុំស្រះជីកនេះ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឈឹម វាសនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ តំណាងលោក សេរី ជំនះ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រួមជាមួយអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សឃុំស្រះជីក និងចែកអំណោយជូនក្រុមគ្រួសារខ្វះខាតចំនួន១១គ្រួសារ ក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកាអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុកផងដែរ។

អំណោយដែលប្រជាពលរដ្ឋទាំង១១គ្រួសារទទួលបាននោះ រួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ សារុង១ ថវិកា១០ម៉ឺនរៀល។ ចំណែកសមាជិក សមាជិកាគណបក្សឃុំស្រះជីក ក៏ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀលផងដែរ៕