(កំពង់ធំ)៖ នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ៦០៥៧ ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះដែរ មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ៕