Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា តែ តាំងប៉ ដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស» ដល់សហគ្រាសធុនតូច និងមធ្យម

02-03-2025 10:18

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃសៅរ៍ ០៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ឧកញ៉ា តែ តាំងប៉ ប្រប្រធានសមាគមមូលនិធិសម្ដេច តេ ជោ ដើម្បី អភិវឌ្ឍន៍ សហគ្រាស ធុន តូច និង មធ្យម នៅ កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស» ដល់សហគ្រាសធុនតូច និងមធ្យមដែលមានរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ ខែកុម្ភៈ - ០១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៨៖០០ នាទីព្រឹក ដល់ម៉ោង ៤៖០០រសៀល ល្ងាច នៅសណ្ឋាគារ សុខថៃសាន្ត ខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF) និងរៀបចំដោយ FASMEC ព្រមជាមួយ Talent Excellence Development Partner (TEDP) ដើម្បីបណ្ដុះបណ្ដាលជំនាញ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សជូនដល់ម្ចាស់សហគ្រាស ចំនួន៧០នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់វគ្គបណ្ដុះបណ្ដាលផងដែរ៕