(ឧត្តរមានជ័យ)៖ មេទ័ពឈរជើងការពារព្រំដែនប្រចាំទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់ដល់កងទ័ពនៅសមរភូមិមុខគ្រប់ដំណាក់កាល។
លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤ ប្រចាំទិសប្រាសាទតាមាន់ គោរពថ្លែងអំណរគុណ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ ជាក់ស្តែងលោកបានចាត់តំណាងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលសបញ្ជាក់ថាថ្នាក់ដឹកនាំមិនដែលទុកឱ្យកងកម្លាំងជួរមុខជួបការលំបាកនោះទេ។
លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងនាមជាកងទ័ពលោកបានប្តេជ្ញាចិត្តរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់៕