(ភ្នំពេញ)៖ សេចក្ត្រីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ «ខ្មែរក្រហម» ដែលមានចំនួន៧មាត្រាត្រូវបានរដ្ឋសភាលើកដៃអនុម័តជាឯកច្ឆ័ន្ទ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបានព្រឹទ្ធសភាពិនិត្យនិងឱ្យយោបល់រួចរាល់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅផងដែរ។

សេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងសម័យខ្មែរក្រហមនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះជនទាំងឡាយ ដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ និងដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញនៅកម្ពុជា។

ដូច្នេះតើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ពិតជាអាចផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាស្រ្តនេះបានកម្រិតណា?

ដើម្បីឆ្លើយតបនឹងប្រធានបទនេះ កម្មវិធី Fresh Talk របស់យើងមានវាគ្មិនកិត្តិយសចំនួន២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយនៅក្នុងនោះរួមមាន៖

- ឯកឧត្តម ប៉ែន បូណា៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
- ឯកឧត្តម សេង ឌីណា៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕