(ភ្នំពេញ)៖ ហាងនំដូហ្វណាត់ម៉ាកល្បី ពីសហរដ្ឋអាមេរិក Krispy Kreme បានផ្ដល់ជួននៅនំដូហ្វណាត់រសជាតិថ្មីប្លែក ដែលមិនធ្លាប់មានពីមុន៤មុខផ្សេងទៀត សម្រាប់ថ្ងៃបុណ្យ ហាឡូវីន ហើយនឹងមានកម្មវិធីលេងសប្បាយៗជាច្រើន រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

ដើម្បីប្រារព្ធពិធីបុណ្យ និងចួលរួមលេងកំសាន្ដសប្បាយជាមួយអតិថិជន ក្នុងរដូវកាល Halloween Day នេះ គ្រីសស្ពី គ្រីម បានផលិតនំដូហ្វណាត់ ៤មុខសម្រាប់រដូវកាល Halloween Day នេះតែម្តង ដែលមានដូចជា នំដូហ្វណាត់ Zombie នំដូហ្វណាត់ Chocolate Sprinkle នំដូហ្វណាត់ Pumpkin និងនំដូហ្វណាត់ Spider Web។

អ្វីដែលពិសេសអស្ចារ្យជាងនេះទៀត គ្រីសស្ពី គ្រីម បានបង្កើតកម្មវិធីលេងសប្បាយជាច្រើនដូចជា៖

-នៅថ្ងៃទី២១ ខែតុលា ម៉ោង ២៖៣០ដល់៤រសៀល នឹងមានការប្រកួតប្រជែង តុបតែងនំដូហ្វណាត់ហាឡូវីន ដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើន។
-នៅថ្ងៃទី២៥ ដល់៣១ ខែតុលា នឹងមានការគួសមុខជាខ្មោច ហាឡូវីនដោយឥតគិតថ្លៃ ជូនដល់អតិថិជននៅតាមសាខា បឹងកេងកង១ និង អ៊ី អន ម៉ល របស់ គ្រីសស្ពី គ្រីម។

គួរបញ្ចាក់ថា ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម គឺជាម៉ាកមួយដែល មានការពេញនិយមយ៉ាងខ្លាំង ក្នុងសហរដ្ឋអាមេរិក ដែលបង្កើតតាំងពីឆ្នាំ ១៩៣៧ ដែលមានជាង ១០០០ហាង នៅលើពិភពលោក។ ម៉្យាងវិញទៀត នៅពេលភ្លើង HotLight របស់ហាង គ្រីសស្ពី គ្រីម បំភ្លឺឡើង គឺជានិមិត្តសញ្ញាបង្ហាញថា នំដូហ្វណាត់ អូរីជីនណល គ្លេស (Original Glazed) កំពុងតែផលិតថ្មីៗ ក្ដៅៗ «Melt-in-your-mouth» ដែលអតិថិជនអាចញុំានំដូហ្វណាត់ក្ដៅៗ ទើបតែផលិតថ្មីៗ ឆ្ងាញ់ជាប់ចិត្ត។

លើសពីនេះទៅទៀត ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ផ្ដល់ជូនសេវាកម្មរហ័សទាន់ចិត្ត និងការផលិតនំដូហ្វណាត់ទៅតាមស្ដង់ដា ជាមួយនឹងការតុបតែង ហាងដ៏គួរឲ្យទាក់ទាញ ដែលអតិថិជនអាចអង្គុយញុំានំដូហ្វណាត់ ជាមួយមិត្តភក្កិ ក្រុមការងារ ឬក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់យ៉ាងសប្បាយរីករាយ អមជាមួយបទភ្លេងកំដរ និងគយគន់ចង្វាក់នៃការផលិត នំដូហ្វណាត់ទៀតផង។

ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ត្រូវបាននាំចូលដាក់លក់ផ្ដាច់មុខ ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលសព្វថ្ងៃនេះ Krispy Kreme មានសាខាចំនួន ៣ ដែលសាខាទី១ ស្ថិតនៅផ្ទះលេខ 217c, កែងផ្លួវ 51 និង 302 សង្កាត់ បឹងកេងកង ១ និងសាខាទី២ សិ្ថតនៅផ្សារទំនើប AEON Mall ជាន់ផ្ទាល់ដី និងសាខាទី៣ នៅព្រលានយន្ដហោះអន្ដរជាតិ ពោធិ៍ចិនតុង៕

សូមទស្សនាវីដេអូ៖ 

សាកសួរព័ត៌មាន តាមទូរស័ព្ទលេខ៖ 023 880 880
Website៖ https://www.krispykreme.com.kh
Facebook: https://www.facebook.com/KrispyKremeCambodia
Instagram: Krispykremecambodia