រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងរត់របស់ឡានក្រុង ដើម្បីគាំទ្រគម្រោងផ្លូវ Walk Street នៅថ្ងៃសៅរ៍-អាទិត្យ
28-02-2025 21:12
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្តីពីការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១០C និងការបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕