Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅប្រគល់ជូនជនរងគ្រោះដោយសារអគ្គិភ័យ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

28-02-2025 16:16

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា តំណាងលោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បានយកអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនក្មួយៗចំនួន៦នាក់ ជាសមាជិកាសកម្មរបស់សាខារាជធានីភ្នំពេញ ដែលទទួលរងគ្រោះដោយអគ្គិភ័យនាពេលកន្លងមក នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោកស្រី ដោ សម្ផស្ស បាននាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ជូនក្មួយៗ និងក្រុមគ្រួសារ ដែលជានិច្ចជាកាលលោកទាំងពីរតែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់សមាជិកាសកម្ម។

ចំពោះអំណោយដែលបានចែកជូននាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម, ត្រីខ១យួរ, មី១កេសតូច, តង់១ផ្ទាំង, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកាចំនួន២០ម៉ឹនរៀល និងសម្លៀកបំពាក់មួយចំនួន ដែលបានមកពីកម្មវិធី «ចាស់អ្នក ថ្មីខ្ញុំ»៕