(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ភ្លៀងធ្លាក់បន្តបន្ទាប់ជាប់ៗគ្នា នៅតំបន់ភ្នំ និងតំបន់មាត់សមុទ្រ អាចធ្វើឲ្យខេត្តមួយចំនួន ពិសេសខេត្តកំពត ប្រឈមនឹងជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នផងដែរ៕