(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានសម្តែងនូវក្តីសោកស្ដាយ ចំពោះឧបទ្ទវហេតុ គ្រោះថ្នាក់ក្រឡាប់រថយន្តមួយ នៅចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតក្នុងភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមាជ័យ ខេត្តកំពង់ឆ្នាំ ដែលបណ្ដាលឲ្យកម្មករ រងរបួសធ្ងន់ម្នាក់ និងរបួសស្រាល២៩នាក់។
ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង ៦៖៥៣នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ហើយកម្មករទាំងនោះ ត្រូវបានបញ្ជូនទៅជួយ សង្គ្រោះនៅមន្ទីពេទ្រជាបន្តបន្ទាប់។
ក្រសួងការងារបានបញ្ជាក់ថា «ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មការិនីខាងលើ និងក្រុមគ្រួសារទៅតាម គោលរបបសន្ដិសុខ សង្គមរបស់ បេឡាជាតិរបបសន្ដិសុខសង្គម»៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារ ជុំវិញហេតុការណ៍ខាងលើ៖