(ភ្នំពេញ)៖ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ការយល់ឃើញអំពីប្រណិតភាព អាចមានភាពខុសគ្នា។ មនុស្សមួយចំនួន បានកំណត់និយមន័យ ផលិតផលប្រណិតថា ជា «ការយកចិត្តទុកដាក់ ទៅលើភាពល្អិតល្អន់ កិច្ចការផ្ចិតផ្ចង់ ភាពខ្ពង់ខ្ពស់ និងភាពថ្លៃថ្នូរប្រកបដោយភាពវៃឆ្លាត» ដោយ លោក Robert Mackasek នាយកប្រតិបត្តិ Valera Global ។ ខណៈពេលដែលអ្នកផ្សេងទៀត ដូចលោក Bruno Frisoni អ្នករចនាម៉ូត ក៏បានឲ្យនិយមន័យវាជា «លក្ខណៈពិសេស ការផ្តាច់មុខ ទាំងនេះ គឺជាប្រណិតភាព ចំពោះខ្ញុំការសប្បាយចិត្ត ក៏ជាប្រណិត ភាពមួយ ផងដែរ»។
តាមទិន្នន័យលក់រថយន្តប្រណិត រយៈពេលជាង 10ឆ្នាំ កន្លងមកគិតចាប់ពីឆ្នាំ 2005 ក្រុមហ៊ុន BMW បាននាំមុខការលក់រថយន្តប្រណិត និងឈរកលំដាប់លេខមួយ នៅទូទាំងពិភពលោក ដោយក្រុមហ៊ុនបានយល់ច្បាស់ និងបានផ្តល់ជូនអតិថិជនរបស់ខ្លួន នូវទំនុកចិត្តអំពីអ្វីដែលកំណត់ថា ប្រណិតភាពពិតប្រាកដ។ នៅក្នុងឆ្នាំ 2015 ក្រុមហ៊ុន BMW នៅតែបន្តឈានមុខគេ លើចំនួនលក់រថយន្ត ប្រណិត ស្ថិតនៅលើគេបង្អស់ ក្នុងតារាងលក់ដែលមានចំនួន រហូតដល់ 1,905,234 គ្រឿង បន្ទាប់មក គឺរថយន្ត Mercedes 1,871,511 គ្រឿង និង Audi 1,803,250 គ្រឿង ។
ហេតុអ្វីបានជាអតិថិជន ដ៏ច្រើនជ្រើសរើសយករថយន្ត BMW?
ម៉ាក BMW បានចាប់ផ្តើមការផលិតម៉ាស៊ីនយន្តហោះ របស់ខ្លួនតាំងពី100 ឆ្នាំមុនក្នុងឆ្នាំ1916 ក្រុមហ៊ុនផ្តើមការផលិតរថយន្ត ជាលើកដំបូង ភ្ជាប់ជាមួយនឹង ស្លាកសញ្ញា រង្វង់ BMW ក្នុងឆ្នាំ 1929 ។
តាមរយៈប្រវត្តិសាស្រ្ត100ឆ្នាំនេះ ពានរង្វាន់ជាច្រើនប្រភេទ ត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន BMW ។ កាទទួលបានភាពជោគជ័យ ដ៏ធំធេងបំផុតមួយ គឺកិត្តិនាម «ម៉ាស៊ីនល្អបំផុតប្រចាំឆ្នាំ»។ BMW ទទួលបានពានរង្វាន់ចំនួន 60 ឈរក្នុងចំណាត់ថ្នាក់លេខ១ លើផ្នែក «ម៉ាស៊ីនដំណើរការល្អបំផុត,ម៉ាស៊ីនថ្មីល្អបំផុត» និង «ម៉ាស៊ីនអន្តរជាតិប្រចាំឆ្នាំ»។ ក្នុងឆ្នាំ 2015 និង2016 រថយន្តBMW 7 ស៊េរី ជំនាន់ថ្មី ទទួលបានពានរង្វាន់ «រថយន្តប្រណិតបំផុតប្រចាំឆ្នាំ» និងស្ថិតក្នុងចំណោមរថយន្ត 10 នៃចំណាត់ថ្នាក់ «បទពិសោធន៍អ្នកប្រើប្រាស់ ល្អបំផុត»។ រថយន្តនេះប្រើប្រាស់សម្ភារៈ ច្នៃប្រឌិតថ្មី ដែលមាន ជាតិសរសៃពង្រឹងប្លាស្ទិកកាបោន (Carbon fiber) អាលុយមីញ៉ូម និងដែកថែប។ រថយន្តនេះ ក៏បានឈ្នះពាន «Euro Car Body» ឆ្នាំ2015 ដោយទទួលបានពិន្ទុខ្ពស់បំផុត ក្នុងការប្រកួតប្រជែងប្រវត្តិសាស្រ្ត នេះ។
ជាមួយនឹងភាពបត់បែន ក្នុងការបើកបរបែបស្ព័រ BMW ផ្តោតលើការកំណត់ទម្ងន់ 50:50 ដែលអាចឲ្យរថយន្ត BMW គ្រប់គ្រងលំនឹងបាន ល្អបំផុត ក្នុងពេលបើកបរលើផ្លូវកោង និងគ្រប់ស្ថានភាពផ្លូវ និងផ្តល់នូវទំនុកចិត្តជូនអតិថិជន គ្រប់ការលៈទេសៈ នៃការបើកបរ។
គន្លឹះក្នុងការទទួលបានជោគជ័យ របស់រថយន្ត BMW មានដូចជាបច្ចេកវិទ្យាការប្រើប្រាស់ ម៉ាស៊ីនភ្លោះ Twin Power Turbo ដែលធ្វើឲ្យម៉ាស៊ីនតូច តែមានកំលាំងខ្លាំង រលូន និងប្រសិទ្ធិភាពខ្ពស់ និងអត្រាស៊ីសាំង តិចបំផុត។ ខណៈពេលដែលប្រព័ន្ធ ជើងក្រោមធន់ Anti-Roll Bar បត់បែនបានគ្រប់ស្ថានភាពផ្លូវ ផ្ដល់ភាពសុខស្រួល សុវត្ថិភាព និងរហ័ស ។ នៅពេលប្រៀបធៀបម៉ូ ដែល 2Series សំរាប់បើកបរក្នុងទីក្រុង X5 សំរាប់បើកបរគ្រប់ទីកន្លែង និងស្ថានភាពផ្លូវ និង X6 ការបើកបរបែបស្ព័របត់បែន អ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ និងបទពិសោធន៍ប្រហាក់ប្រហែលគ្នា។ សមត្ថភាពក្នុងការរួមបញ្ចូលយ៉ាងល្អឥតខ្ចោះ រវាងដំណើរការ ភាពធន់និងប្រណិតភាព គឺមិនមែនជាជំនាញងាយស្រួល។
ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ប្រកបដោយនិរន្តរភាពនាំឲ្យ ក្រុមហ៊ុនរថយន្តBMW ជាក្រុមហ៊ុនរថយន្តតែមួយគត់ ដែលគ្រប់សង្វាក់ផលិតកម្មផ្តោត លើបរិស្ថានបៃតង របស់ Dow Jones Sustainability Index as Green Car Company រយៈពេលជាង ដប់ឆ្នាំជាប់ៗគ្នា។ រថយន្ត BMW ក្រោយចប់អាយុកាលប្រើប្រាស់ អាចយកគ្រប់ផ្នែកទាំងអស់របស់រថយន្ត មកកែច្នៃប្រើប្រាស់ឡើងវិញ៕
(រៀបរាងអត្ថបទ ដោយលោក Leigh Zhou)