Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អន្ទាក់៣៣០ខ្សែ ត្រូវបានមន្ត្រីឧទ្យានុរក្សខេត្តកោះកុង ប្រមូលពីក្នុងព្រៃដែនជម្រកសត្វព្រៃ

28-02-2025 11:56

(កោះកុង)៖ អន្ទាក់ចាប់សត្វព្រៃចំនួន៣៣០ខ្សែ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងកម្លាំងកងរាជ អាវុធហត្ថខេត្តកោះកុង ដើរប្រមូលបានពីក្នុងព្រៃ នៃដែនជម្រកសត្វព្រៃតាតៃ ស្ថិតនៅភូមិ កោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយពីប្រមូលបានហើយនោះ អន្ទាក់ទាំងនេះ ត្រូវបានក្រុមការងារយកទៅរក្សាទុក នៅស្នាក់ការល្បាតស្ថាននីយ៍ស្តារសត្វខ្លាធំ។

សូមបញ្ជាក់ថា ដើម្បីការសត្វព្រៃមន្ត្រីឧទ្យានុរក្សតែងដើរល្បាត និងដោះអន្ទាក់ដែលប្រជា ពលរដ្ឋបានដាក់ជារៀងរាល់ថ្ងៃ។ សកម្មភាពនេះ ទទួលបានការគាំទ្រថវិកា និងបច្ចេកទេស ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

តាមរយៈការល្បាតនេះ អន្ទាក់ចាប់សត្វព្រៃជាច្រើន ត្រូវបានមន្ត្រីឧទ្យានុរក្ស ប្រមូល បាន ជារៀងរាល់ថ្ងៃ។ ដើម្បីការពារសត្វព្រៃ សូមប្រជាពលរដ្ឋគ្រប់រូបបញ្ឈប់ការចាប់សត្វព្រៃ ជួញដូរសត្វព្រៃ និងបរិភោគសាច់សត្វព្រៃ។ ការចាប់ ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ជាទង្វើខុសច្បាប់៕