(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៦ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ដើម្បីធានាកេរ្តិ៍ឈ្មោះ អង្ករកម្ពុជា ខ្លួននឹងសហការជាមួយ នាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ជំរុញដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងអង្ករផ្លាស្ទិក តាមផ្លូវច្បាប់ រវាងអ្នកដែលអះអាងអំពីអង្ករផ្លាស្ទិក ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដោយមានការសហការពីអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីវិនច្ឆ័យ និងស្វែងរកការទទួលខុសត្រូវ មួយតាមផ្លូវច្បាប់។
ការចេញមុខមកដោះស្រាយ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នេះធ្វើឡើងបន្ទាប់ពីក្នុងពេលថ្មីៗនេះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook បង្ហោះជាបន្តបន្ទាប់នូវរូបភាព និងវិដេអូ មួយចំនួនស្តីពីការសង្ស័យ និងក្តីបារម្ភថា ជាអង្ករផ្លាស្ទិកតាមរយៈការពិសោធន៍ លក្ខណៈផ្ទាល់ខ្លួន ៕
សូមអានសេចក្តីថ្លែងការរបស់សហព័ន្ធស្រូវអង្ករទាំងស្រុង៖