Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ដូចជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស ជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា ពីគោលដៅទេសចរណ៍កម្ពុជា ពីបញ្ហាសុខសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន (Video inside)

27-02-2025 18:21

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ដូចជាឯកអគ្គរាជទូតកម្ពុជាប្រចាំបរទេស មេត្តាជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា ពីគោលដៅទេសចរណ៍កម្ពុជា ពីបញ្ហាសុខសុវត្ថិភាពទៅ ដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ការលើកឡើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ដូចជាឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅបរទេស សូមជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា ផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា, ផ្សព្វផ្សាយពីបញ្ហាសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋយើង»

សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាគោលដៅចាប់ជំរិតនោះទេ, ឧក្រិដ្ឋកម្មអនឡាញ និងការជួញដូរមនុស្សដូចការផ្សព្វផ្សាយមួយចំនួននោះទេ។ រាជរដ្ឋាភិបាលមានការប្រុង​ប្រយ័ត្ន​ខ្ពស់ បុរេសកម្ម ចាត់វិធានការភ្លាមៗ មិនឲ្យកម្ពុជាក្លាយជាគោលដៅនៃសកម្មភាពខ្មៅងងឹតនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មិនមែនយើងមិនមានបញ្ហានោះទេ គឺធ្លាប់មានបញ្ហា ប៉ុន្ដែយើងចាត់វិធិធានការជាបន្ដបន្ទាប់ តែអ្វីដែលសំខាន់ប្រសិនបើផ្ដោតតែរឿងអវិជ្ជមាន ច្បាស់ណាស់វានឹងខ្មៅងងឹត។ ចំណុចវិជ្ជមានរបស់កម្ពុជាមានច្រើណាស់ ដូច្នេះសូមផ្សព្វផ្សាយឲ្យបានច្រើន៕