Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរ ៦,៣៩៣,០៣៣នាក់ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែតុលា

26-10-2016 12:36

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន៦,៣៩៣,០៣៣នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕