(ភ្នំពេញ)៖ អតីតសង្ឃមួយអង្គ គង់នៅវត្តសោថាណារាម ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបាននាំខ្លួនពីពន្ធនាគារខេត្តតាកែវ មកកាន់តុលាការកំពូល នៅព្រឹកថ្ងៃទី២៦ ខែតុលា ដើម្បីកាត់ទោសករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ។ ក្រោយការសួរដេញដោល លោកចៅក្រម សឹង បញ្ញាវុឌ្ឈ បានលើកពេលប្រកាសសាលដីកា ទៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះវិញ។
ក្រោយចេញពីបន្ទប់សវនាការនៅថ្ងៃទី២៦ ខែតុលានេះ ក្មេងស្រីរងគ្រោះយំឡើងញ័រឱបម្តាយ ដោយនិយាយថា ខ្លាចព្រះសង្ឃអង្គនេះ។ ទោះបីយ៉ាងណា ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម បានបដិសេធថា ខ្លួនពុំបានចាប់រំលោភសេពសន្ថវៈ ដូចការចោទប្រកាន់នោះទេ។
ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម អាយុ៣៣ឆ្នាំ ត្រូវបានសាលាដំបូងខេត្តតាកែវ និងសាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ប្រព្រឹត្តនៅវត្តសោថាណារាម ភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ។ ប៉ុន្ដែការសម្រេចនេះ ត្រូវបានជនជាប់ចោទប្តឹងឧទ្ធរណ៍ ។
ពាក់ព័ន្ធករណីនេះ ម្តាយក្មេងស្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា កូនស្រី ត្រូវបានឪពុកម្ដាយនាំទៅកាន់ វត្ដសោថាណារ៉ាម ដើម្បីឱ្យព្រះសង្ឃអង្គនេះស្ដោះផ្លុំ ព្រោះ សង្ស័យថាត្រូវ អំពើរបស់គេ។ ពេលទៅដល់វត្ដ ព្រះសង្ឃបានហៅកូនស្រី ចូលទៅកុដិ ដោយឪពុកម្តាយនៅជាមួយ ពោលមិនស្ថិតនៅតែ២នាក់នោះទេ។
នៅពេលដែលធ្វើសកម្មភាពចាប់រំលោភបានសម្រេចរួចហើយនោះ កូនស្រីបាន ដើរចេញពីកុដិវិញ ពេលនោះឪពុកម្ដាយរបស់ នាងបានឃើញឈាមហូរតាមជើង។ ប៉ុន្ដែមុនដំបូងមិនចាប់ អារម្មណ៍នោះឡើយ ដោយសង្ស័យថា អាចធ្លាក់រដូវ។ លុះពេលនាំទៅដល់ផ្ទះ ឈាមនៅតែបន្ដ ធ្លាក់មិនឈប់ ទើបឪពុកម្ដាយបាននាំទៅ ឱ្យពេទ្យពិនិត្យមើលទើបដឹងថា ប្រដាប់ភេទរបស់នាងដាច់រលាត់ ព្រោះតែការចាប់រំលោភ ពីព្រះសង្ឃអង្គនេះ ។
ដោយឡែក ក្មេងស្រីរងគ្រោះ បាននិយាយថា ពេលចូលទៅដល់កុដិព្រះ សង្ឃអង្គនេះបានយកធូប ៣សរសៃ មកស្ដោះ ផ្លុំនិងចាក់នៅលើ ដើមទ្រូង ក្បាលពោះនិង នៅលើប្រដាប់ភេទ រួចក៏ធ្វើសកម្មភាពរំលោភ និងប្រើអណ្ដាតទៀតផង៕