(កំពង់ឆ្នាំង)៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំធ្វើការផ្សព្វផ្សាយ ស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងក្រោមអធិបតីភា ព លោក ឈាង វណ្ណៈ ប្រធានមន្ទីរស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងលោក ហឹង ចូច អនុប្រធានមន្ទីរ និងក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តរួមទាំងលោក-លោ កស្រីថ្នាក់ដឹកនាំការិយាល័យជំនាញ និងអ្នកប្រកបវិជ្ជាជី វៈសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក ហឹង ចូច អនុ ប្រធានមន្ទីរ និងជាប្រធានក្រុមសារធារណមតិខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការផ្សព្វផ្សាយស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌ ដល់អ្នកសារព័ត៌មានក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង នាពេលនេះដើម្បី ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈលើវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីបញ្រ្ជាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាពអំពីតួ នាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន សម្រាប់រក្សាសន្តិភាព និងសណ្ដាប់ ធ្នាប់សង្គម ពិសេសគឺការបង្កើនការទំនាក់ទំនងឱ្យមានភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នាសហការល្អ សំដៅរក្សាបាននូវភាពសុខដុម រមនាក្នុងសង្គម។ តាមរយៈការងារផ្សព្វផ្សាយនាពេលនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មាន បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសិទ្ធិ តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងវិជ្ជាជីវៈនិងជំនឿទុកចិត្តពីសាធារណជន។

លោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ស្ថិតក្នុងយុគសម័យឌីជីថលបានធ្វើឱ្យវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានផងដែរ កត្តាទាំងពីរបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកស្ដាប់ អ្នកអាន និងអ្នកមើល ព្រោះថាបើព័ត៌មានដែលផ្សាយទៅមានខ្លឹមសារវិជ្ជមាននោះ សង្គមជាតិមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែបើព័ត៌មានដែលផ្សាយចេញនោះធ្វើឱ្យអ្នកទទួលពិបាក និងមិនយល់ច្បាស់អំពីព័ត៌មានរបស់យើង និងធ្វើឱ្យប៉ះពាល់សង្គមជាតិថែមទៀតផង។

ប៉ុន្តែប្រការសំខាន់គឺមុននឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានណាមួយត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តឱ្យស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន និងអនុវត្តឱ្យបានម៉ឺងម៉ាត់អំពីធម្មនុញ្ញវិជ្ជាជីវៈសារ ព័ត៌មាន ចៀសវាងមានផលប៉ះពាល់ណាមួយដល់សង្គមជាតិ។

លោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មាន បានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍សរសេរអត្ថបទនូវរឿងរ៉ាវគ្រប់ប្រធានបទ ដើម្បីបម្រើដល់អ្នកអាន អ្នកស្តាប់ អ្នកមើល ប៉ុន្តែចាំបាច់ត្រូវគោរពតាមច្បាប់ ស្តីពីរបបសារព័ត៌មាន និងគោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវពឹងផ្អែកទៅលើគោលការណ៍ចំនួន៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសម្រាប់ការសរសេរ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោ យ និងមានសុក្រិតភាព។

ជាមួយនេះលោកប្រធានមន្ទីរស្តីទី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅក្នុងខេត្ត ចូលរួមឲ្យកាន់តែច្រើនក្នុងការផ្សព្វផ្សាយនូវព័ត៌មានដែលជាសមិទ្ធិផលធំៗរបស់ខេត្តកំពង់ឆ្នាំងលើគ្រប់វិស័យ ដើម្បីបង្ហាញអំពីកិច្ចអភិវឌ្ឍ របស់ខេត្ត និងការខិតខំប្រឹង ប្រែងរបស់អាជ្ញាធរខេត្តនាពេលកន្លងមកនិងបច្ចុប្បន្ន៕