(ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ នៅរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ និងគណៈប្រតិភូ បានធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួម វេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, និងវៀតណាម លើកទី៨ (8th CLMV), និងកិច្ចប្រជុំកំពូល យុទ្ឋសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy -ACMECS)។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ៕