(ភ្នំពេញ)៖ ស្ថានទូតថៃប្រចាំកម្ពុជា តាមរយៈនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នឹងរៀបចំព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ស្តីពីទំនិញគ្រឿងសម្អាង សម្ផស្ស និងសុខភាព» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង 8៖00 ព្រឹក ដល់ម៉ោង 4៖00 ល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal។

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនេះត្រូវបានរៀបចំដោយលោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងអាជីវកម្ម និងពង្រីកបណ្តាញរវាងក្រុមហ៊ុនពីប្រទេសថៃ និងកម្ពុជា ក្នុងឧស្សាហកម្មសុខភាព និងសម្រស់ដែលកំពុងរីកចម្រើន។

ព្រឹត្តិការណ៍នេះនឹងមានការធ្វើបទបង្ហាញពីក្រុមហ៊ុន និងមន្ទីរពេទ្យកំពូលរបស់ព្រះរាជាណាចក្រថៃចំនួន ៣៨កន្លែង ដែលផ្តល់ឱកាសដ៏ទូលំទូលាយសម្រាប់កិច្ចសហការ និងការស្វែងយល់ពីផលិតផល និងសេវាសុខភាព និងសម្រស់ថ្មីៗបំផុត។ បន្ថែមពីលើការស្វែងរកកិច្ចសហការជាដៃគូអាជីវកម្ម និងស្វែងយល់ពីការច្នៃប្រឌិតថ្មីបំផុតនៃផលិតផលពីប្រទេសថៃ ភ្ញៀវកិត្តិយសដែលមានវត្តមាននឹងមានឱកាសចូលរួមក្នុងវគ្គចាប់ដៃគូអាជីវកម្មប្រកបដោយផ្លែផ្កាគួរជាទីគាប់ចិត្ត។

មន្ទីរពេទ្យកំពូលៗ និងផលិតផលវេជ្ជសាស្រ្តចំនួន ១២កន្លែង នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ រួមជាមួយនឹងក្រុមហ៊ុនថែរក្សាស្បែក និងគ្រឿងសំអាងចំនួន ២៦កន្លែង ដែលក្រុមហ៊ុនទាំងអស់មានចំណាប់អារម្មណ៍ចង់ភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងអតិថិជននៅកម្ពុជា។ ដោយការរំពឹងទុកយ៉ាងមុតមាំថា មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួន ២០០នាក់ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាវេទិកាដ៏រស់រវើកសម្រាប់អ្នកជំនួញក្នុងវិស័យនេះ។

បញ្ជីឈ្មោះក្រុមហ៊ុន និងមន្ទីរពេទ្យដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះ៖ ក្រុមហ៊ុន ATTITUDE MOM CO., LTD. មន្ទីរពេទ្យ BANGKOK EYE HOSPITAL CO., LTD. ក្រុមហ៊ុន LIFEBOX ASIAN COMPANY CO., LTD. ក្រុមហ៊ុន LONGA HEART CO., LTD. មន្ទីរពេទ្យ NAKORNTHON HOSPITAL PUBLIC COMPANY LIMITED, ក្រុមហ៊ុន OREX TRADING CO., LTD. មន្ទីរពេទ្យ POSE HEALTH CARE CO., LTD. ក្រុមហ៊ុន PRINCIPAL CAPITAL PUBLIC CO., LTD. មន្ទីរពេទ្យ SANDEE HEALTHCARE CO., LTD. មន្ទីរពេទ្យ SUKHUMVIT 62 CO., LTD. មន្ទីរពេទ្យ VEJTHANI PUBLIC CO., LTD. មន្ទីរពេទ្យ VIMUT HOSPITAL CO., LTD. ក្រុមហ៊ុន AREE HERB CO., LTD. ក្រុមហ៊ុន BERTRAM (1958) CO., LTD. ក្រុមហ៊ុន BIO_WOMEN CO., LTD.

ក្រុមហ៊ុន BOND INNOVATURE CO., LTD. ក្រុមហ៊ុន C. P. CONSUMER PRODUCT CO., LTD. ក្រុមហ៊ុន CHEWAVETHEE HERB COMPANY, ក្រុមហ៊ុន COSMED PLUS CO., LTD. ក្រុមហ៊ុន DARIN COSMETICS LABORATORY CO., LTD. ក្រុមហ៊ុន HANUMANBRAND COMPANY LIMITED, ក្រុមហ៊ុន KSP INTERPLUS CO., LTD. ក្រុមហ៊ុន J.C INTER TRADE CO., LTD. ក្រុមហ៊ុន KULPAKORN CO., LTD. ក្រុមហ៊ុន L.A. DERMATECH CO., LTD. ក្រុមហ៊ុន LANLUANG HERB CO., LTD. ក្រុមហ៊ុន M.Y.R COSMETICS SOLUTION CO., LTD.

ក្រុមហ៊ុន MANAYA CO., LTD. ក្រុមហ៊ុន MARVALIC HEALTH CO., LTD. ក្រុមហ៊ុន MERRY COSMETIC LABORATORIES CO., LTD. ក្រុមហ៊ុន PLIPURERICH CO., LTD. ក្រុមហ៊ុន SANGTHIRA CO., LTD. ក្រុមហ៊ុន SENSORIAL (THAILAND) CO., LTD. ក្រុមហ៊ុន THONG66 CO., LTD. ក្រុមហ៊ុន U STAR (THAILAND) CO., LTD. ក្រុមហ៊ុន VIORABIO CO., LTD. ក្រុមហ៊ុន WINNER COSMED CO., LTD. ក្រុមហ៊ុន YAK SIAM THAI HERB CO., LTD.

ឱកាសនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ទីផ្សារនាំចេញធំជាងគេទី១២ របស់ប្រទេសថៃក្នុងឆ្នាំ២០២៣ គឺកម្ពុជា ជាមួយនឹងការនាំចេញសរុបចំនួន 6,445.15 លានដុល្លារ។ កំណើននៃការនាំចេញគួរឱ្យកត់សម្គាល់ត្រូវបានបង្ហាញដោយផលិតផលសុខភាព និងសម្រស់ ដូចជាគ្រឿងសំអាង ក្រែមថែរក្សាស្បែក ផលិតផលថែរក្សាសក់ ផលិតផលអនាម័យមាត់ធ្មេញ និងទឹកអប់ ដែលបានជួយជំរុញពាណិជ្ជកម្មរួមចំនួន 6.27% លើសពីឆ្នាំ 2022។

ជាងនេះទៅទៀត តម្រូវការកើនឡើងនៃសេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពនៅកម្ពុជាបង្ហាញពីឱកាសដ៏សំខាន់សម្រាប់មន្ទីរពេទ្យ និងអ្នកផ្តល់សេវាវេជ្ជសាស្រ្តរបស់ថៃ ខណៈដែលប្រជាជនកម្ពុជាជាច្រើនដែលមានលទ្ធភាព និងតម្រូវការប្រើប្រាស់ កំពុងស្វែងរកការថែទាំស្តង់ដារបរទេស ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃ។ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) សូមគោរពអញ្ជើញពាណិជ្ជករកម្ពុជាឱ្យចាប់យកឱកាសនេះ ហើយចូលរួមក្នុងព្រឹត្តិការណ៍ «ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ស្តីពីទំនិញគ្រឿងសម្អាង សម្ផស្សនិងសុខភាព»។