(ភ្នំពេញ)៖ សមាជិកសភាគណបក្សសង្រ្គោះជាតិ រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូរ វ៉ាន់ និងសមាជិកមួយចំនួនទៀត បានអញ្ជើញចូលរួមនៅក្នុង កិច្ចប្រជុំកិច្ច គណៈកម្មាធិការអចិន្ត្រៃយ៍ នៅរដ្ឋសភា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាក្នុងការចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការ មានចំណាត់ការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្មមក។
គួរបញ្ចាក់ថា កិច្ចប្រជុំកិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍ នៅរដ្ឋសភា នាព្រឹកនេះ ត្រូវបានធ្វេីឡេីងក្រោមអធិបតីភាព សម្តេច ហេង សំរិន ដោយពិភាក្សាលើរបៀបវារៈ ចំនួន៥៕