(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាលនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បែបនេះ ក្រោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដឹកនាំប្រតិភូជាមន្រ្តីជំនាញពីបណ្តាគ្រប់នាយកដ្ឋាន មន្ទីរពិសោធន៍ចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមសិក្ខាសាលាលើកទី៣ស្តីពីការអភិវឌ្ឍន៍គម្រោងផែនការកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់មន្ត្រីបង្គោលនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀន (ASOD) ដែលជាកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមានប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះនិងមានការអញ្ជើញចូលរួមពីបណ្តាប្រទេសអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។
ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ បានថ្លែងប្រាប់ឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងគឺផ្ដល់ចំណេះដឹងស្ដីពីការអភិវឌ្ឍន៍និងអនុវត្តការរៀបចំគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន ACP រួមមាន:ការរៀបចំលើកឡើងនូវមូលនិធិគម្រោងនិងធនធានដែលកៀរគរបានពីដៃគូនានាដើម្បីគាំទ្រដល់យន្តការនៃការលើកសំណើគម្រោងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់៕