(ស្ទឹងត្រែង)៖ រដ្ឋបាលស្រុកថាឡាបរិវ៉ាត និង អង្គការទ្រទ្រង់ស្ត្រីខ្មែរ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីយុទ្ធនាការ ស្វែងរកការគាំទ្រមតិគម្រោង «យើងរួមគ្នា នៃអង្គការទ្រទ្រង់ស្ត្រីខ្មែរ»។
កម្មវិធីបានប្រព្រឹត្តទៅ នៅសាលប្រជុំ សាលាស្រុកស្ថិតក្រោមវត្តមាន លោកស្រី ផាត់ រ៉ាណា អភិបាលរងស្រុកថាឡាបរិវ៉ាត លោកស្រី កែវ សុវណ្ណារ៉ា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត . លោក ប៉ុក សារឿន អនុប្រធានអប់រំខេត្ត លោក រ័ត្ន រម្យនា ប្រធានគម្រោង «យើងរួមគ្នាអាត្រាកម្ពុជា» និង លោកស្រី ជុំ ច័ន្ទពុទ្ធាវី នាយិកាអង្គការទ្រទ្រង់ស្ត្រីខ្មែរ។
កម្មវិធីនេះ មានគោលបំណង បង្ហាញលទ្ឋផលស្រាវជ្រាវអំពីផ្នត់គំនិតពាក់ព័ន្ឋយេនឌ័រ ក្នុងចំណោមយុវវ័យ អាយុ១៤ដល់២៤ឆ្នាំ និងផ្តល់ការយល់ដឹងពាក់ព័ន្ធផ្នត់គំនិតយេនឌ័រពីមុន និងសមភាពយេនឌ័រក្នុងការ ផ្លាស់ប្តូរផ្នត់គំនិតយេនឌ័រអវិជ្ជមានចំណោមយុវវ័យស្វែងរកការគាំទ្រពីសហគមន៍ និងស្ថាប័នពាក់ព័ន្ធ។
កម្មវិធីយុទ្ធនាការស្វែងរកការគាំទ្រមតិគម្រោង «យើងរួមគ្នា» របស់អង្គការទ្រទ្រង់ស្ត្រីខ្មែរ គឺជាយុទ្ធនាការមួយដែលមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសាធារណជន ក៏ដូចជាអ្នកដឹកនាំសហគមន៍ និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ចំពោះសារៈសំខាន់នៃការពង្រឹងសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គម។
លោកស្រី ផាត់ រ៉ាណា បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាយុទ្ធនាការមួយដែលមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសាធារណជន ក៏ដូចជាអ្នកដឹកនាំសហគមន៍ និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ចំពោះសារៈសំខាន់នៃការពង្រឹងសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គម៕