(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភាជាតិ បានបើក កិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់មួយចំនួន ដែលមាន រៀបវារៈសំខាន់ៗ ចំនួន៥ ។
របៀបវារៈសំខាន់ៗ ចំនួន៥ ដែលកំពុងពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលនេះ រួមមាន៖
១.ការពិនិត្យលើសេចក្តីព្រាងសម្រេចស្តីពី ការអនុវត្តវិន័យចំពោះតំណាងរាស្រ្ត
២.ការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ
៣.ការពិនិត្យលើរបាយការណ៍ស្តីពីការពិនិត្យសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន១៥ នៃច្បាប់ស្តីពីការរៀបចំការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាចៅក្រម សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន ៤០នៃច្បាប់ស្តីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៣០ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
៤.ការពិនិត្យលើសំណើអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ២០១៥
៥.ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញាវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសមាជិកមួយ ចំនួនទៀត នៅវិមានរដ្ឋសភាជាតិ៕