(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ​ឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេសការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅ ការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និង កីឡា ចំពោះ សមិទ្ធផលសម្រេចបាន និងឆន្ទៈក្នុងការកែទម្រង់វិស័យអប់រំ ឱ្យកាន់តែស៊ីជម្រៅ, ជាពិសេសការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែល បានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស នាពេលកន្លងមកដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះការកំណត់គោលដៅដាក់ ចេញនូវវិធានការសម្រាប់បន្តអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា នាឆ្នាំសិក្សាបន្ត បន្ទាប់ ដែលជាការចូលរួមគាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់- កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអនុសាសន៍ទាំង ៤ ចំណុច ដែលសម្តេចបានដាក់ចេញនៅក្នុងអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី ក្នុងការលើកកម្ពស់គុណភាពអប់រំ នៅតាមសាលារៀនសាធារណៈចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្របពេលកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដោយនៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី១ ផ្តោតជាចម្បងលើការ- អភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញ ពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖
ទី១៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២៖ ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស, ទី៣៖ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង
ទី៥៖ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកំណែទម្រង់អប់រំ បានធ្វើឡើងគ្រប់អាណត្តិ ហើយក្រសួងអប់រំជាសេនាធិការ ដ៏សំខាន់លើការធ្វើកំណែទម្រង់អប់រំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងវិធានការគន្លឹះ៥នៃការអប់រំសម្រាប់នីតិកាលថ្មីនេះ គឺការពង្រឹងអប់រំនៅមូលដ្ឋាន។ ការអប់រំនៅមូលដ្ឋាន ប្រៀបដូចជាការចាក់គ្រឹះនៃការអប់រំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រលងបាក់ឌុបជាការវាស់ស្ទង់សមត្ថភាព តែបើចង់មានការប្រលងបាក់ឌុប ឬអត់ ត្រូវតែធានាឱ្យបាននូវគុណភាពអប់រំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានតួអង្គ៣ ដើរតួសំខាន់នៃការពង្រឹងគុណភាពអប់រំនៅតាមសាលារួមមាន៖ នាយកសាលា បុគ្គលិក និងគ្រូបង្រៀន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំ គឺត្រូវមានស្តង់ដារតែមួយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការិយាល័យអប់រំស្រុក ត្រូវតែពង្រឹងសមត្ថភាព ព្រោះជាសេនាធិការសំខាន់ឱ្យមន្ទីរអប់រំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូបង្រៀនមិនអាចមានតែបរិមាណ ហើយគ្មានគុណភាពនោះទេ។ គ្រូត្រូវតែមានគុណវុឌ្ឍិច្បាស់លាស់ និងស្របតាមនិយាមរបស់ក្រសួងអប់រំ យុវជន និងកីឡា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រាជធានី ខេត្ត ផ្តល់អាទិភាពឱ្យមន្ទីរអប់រំ ក្នុងការរើសគ្រូបង្រៀន ហើយត្រូវអនុលោមតាមនិយាមរបស់ក្រសួងអប់រំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចដំឡើងរយៈពេលកិច្ចសន្យាសម្រាប់គ្រូជាប់កិច្ចសន្យា ពីមួយឆ្នាំ ទៅពីរឆ្នាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យកំណត់រយៈពេលរៀនដើម្បីបានក្របខណ្ឌសម្រាប់គ្រូជាប់កិច្ចសន្យា (គ្រូបឋមសិក្សា) ។ ប្រសាសន៍សម្តេចអនុញ្ញាតឲ្យក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ ពិភាក្សាគ្នាដើម្បីកំណត់ការរៀនរយៈពេលណាមួយអាចចាប់ពី ៣ ឬ៤ឆ្នាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឱ្យយកគ្រូចូលនិវត្តន៍មកបង្រៀន ដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំពិនិត្យលក្ខខណ្ឌឱ្យបានតឹងរឹងសម្រាប់គ្រូដែលចង់ប្តូរទីកន្លែងបង្រៀន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បាត់បង់គ្រូមួយរូប ស្មើនឹងប៉ះពាល់សិស្សរាប់រយនាក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនប្រជាពលរដ្ឋលឿន ជាហេតុនាំឱ្យការដោះស្រាយមានបញ្ហា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យគោលការណ៍ទាំងឡាយដែលសម្តេចដាក់ចេញនាពេលនេះ ត្រូវបានអនុវត្តន៍ឆាប់រហ័ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់លើរបបអាហារ ដើម្បីធានាបានសុខភាពរបស់សិស្ស ខណៈបញ្ហាទឹកនោមផ្អែមលើកុមារកើតមានច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងអប់រំ ពង្រឹងទាំងបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ព្រមទាំងគ្រប់កម្រិតសិក្សា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធ្វើអ្វីក៏ដោយត្រូវតែមានភាពម្ចាស់ការ។ មិនអាចផ្តល់ថវិកា ហើយបង្គាប់បញ្ជានោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូ និងអាណាព្យាបាល ត្រូវទុកចិត្តគ្នា ដើម្បីពង្រឹងការអប់រំរបស់កូន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលបាន និង កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស, តាមរយៈ ការអនុវត្តស្តង់ដាសាលារៀនគំរូ សាលារៀន គវអ និងការធានាបានសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌, បរិយាបន្ន ព្រមទាំង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ដើម្បីរក្សាការ- ប្រកួតប្រជែង និងសម្របខ្លួននៅក្នុងកម្លាំងការងារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការនាពេលអនាគត ដោយធ្វើបច្ចុប្បន្នភាព និងធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីឱ្យឆ្លើយតបតម្រូវការទីផ្សារការងារនាពេលអនាគត, រួមទាំងការគិត ពិចារណា, ការដោះស្រាយបញ្ហា, ការច្នៃប្រតិដ្ឋ និងការសហការ រួមបញ្ចូលការអភិវឌ្ឍជំនាញទន់ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការងារគោលនយោបាយ និងផែនការអប់រំ, រួមទាំងផែនការនៅកម្រិតមន្ទីរអប់រំ យុវជន និងកីឡា និងផែនការសាលារៀនឆ្ពោះទៅដោះស្រាយបញ្ហារបស់សាលារៀន ឱ្យបានពេញលេញ និងប្រទាក់ក្រឡា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្លឹកឈើមួយសន្លឹកៗ អាចធ្វើឱ្យស្ទះលូ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជន ត្រូវសហការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា នៅគ្រប់កម្រិត ដើម្បីរៀបចំសិស្សឱ្យទទួលបាននូវ​បំណិន​សតវត្សរ៍​ទី ២១, ជាពិសេស ជំរុញការបំពាក់បំប៉នជំនាញ និងបច្ចេកវិទ្យាដែលជា​តម្រូវ​ការ​ទីផ្សារការងារ និង ធុរកិច្ច ពង្រឹងការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរជំនាញ ស្របនឹងតម្រូវការទីផ្សារការងារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវពង្រឹងគុណភាពសិក្សាឱ្យកាន់តែខ្ពស់ ដើម្បីបង្កើតមូលធនមនុស្ស បញ្ញាជាតិ និងឃ្លាំងពុទ្ធិសកល ដោយយកចិត្តទុកដាក់លើគុណវុឦសាស្ត្រចារ្យ ជីវភាពសាស្ត្រា​ចារ្យ និងបុគ្គលិកសិក្សា, ផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ និងនិស្សិតពូកែ, រៀបកម្មវិធីណែនាំនិស្សិតនូវមាគ៌ាអាជីព (Career Path) និងបង្កើតភាពជាដៃគូជាមួយឧស្សាហកម្មនានា ដើម្បីផ្ដល់ការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការការងារជាក់ស្តែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹង​ការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត «គន្លងអប់រំ» តាមច្រកចំនួន៣ គឺគន្លង​វិទ្យា​សាស្ត្រ​ពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដើម្បី​ផ្តល់​ឱ្យសិស្សានុសិស្ស និង យុវជននូវមាគ៌ាផ្សេងៗគ្នា ទៅកាន់អាជីពជោគជ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើន​សហ​ការជាមួយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់, ទាំងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន និងពង្រឹងការវាយតម្លៃលើកម្មវិធីបណ្តុះបណ្តាល និង ការវាយតម្លៃលើការសិក្សា​ស្រាវជ្រាវថ្នាក់ក្រោយ បរិញ្ញាបត្រ, ជាពិសេស ថ្នាក់បណ្ឌិត ដើម្បីធានាថា កម្មវិធីសិក្សាផ្ដល់ឱ្យនិស្សិតនូវ ចំណេះដឹងគ្រប់គ្រាន់, ទាំងទ្រឹស្តី និងសមត្ថភាពស្រាវជ្រាវ, សម្រាប់ឱ្យការស្រាវជ្រាវ របស់និស្សិតសម្រេចបានជោគជ័យខ្ពស់, មានលក្ខណៈវិទ្យាសាស្ត្ររឹងមាំ (Evidence- based Results), អាចអនុវត្តបាន និងសម្រាប់ជាធាតុចូល ក្នុងការរៀបចំគោល- នយោបាយសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសដទៃទៀត ដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែលកម្ពុជា។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាល នៅវេលាម៉ោង ១៧៖០២នាទីនាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕