(កណ្តាល)៖ សេចក្តីរាយការណ៍ពីកម្លាំងអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា មានករណីបាតុភូតខ្យល់កន្ត្រាក់ បានកើតឡើងនៅវេលាម៉ោង១២៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន៩ខ្នង។
បើតាម លោក ជុន វណ្ណី មេបញ្ជាការអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលខូចខាតរួមមាន៖
១-ឈ្មោះ ម៉ែន មុំ រលំផ្ទះមួយចំហៀង ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រកសង្ក័សី។
២-ឈ្មោះ លាន ឃឿន រលំផ្ទះទាំងស្រុង ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រកសង្ក័សី។
៣-ឈ្មោះ មឿន ស៊ីមន ប៉ើងដំបូលទាំងស្រុង ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីថ្មប្រកសង្ក័សី និងរោងដាក់សំភារៈ២ខ្នង សង់ពីដែកប្រកសង្ក័សី (ខូចទាំងស្រុង) និងសំភារៈប្រើប្រាស់មួយចំនួនធំ។
៤-ឈ្មោះ ផូ រៀម របើកដំបូលខូចអាគារសាលារៀន ទំហំ ១០ម៉ែត្រ គុណ១០ម៉ែត្រ ថ្មក្រោមដែកសង្ក័សីលើ។
៥-ឈ្មោះ ហេង ម៉ឹង រលំទាំងស្រុងទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ ឈើដំបូលសង្ក័សី។
៦-ឈ្មោះ ផូ ប៊ន ប៉ើងដំបូលមួយចំហៀង ទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ ឈើក្រោមប្រកសង្ក័សី។
៧-ឈ្មោះ វ៉ង់ វុទ្ធី ខូចខាត២ខ្នង ដោយរលំទាំងស្រុងរោងទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ឈើដំបូលសង្ក័សី និងប៉ើងដំបូលរោងមួយចំហៀងទំហំ១០ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើពីឈើដំបូលសង្ក័សី។
៨-ឈ្មោះ រ៉េត សារីរ លំខូចរោងពពែ១ខ្នង ធ្វើឈើប្រកសង្ក័សី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បច្ចុប្បន្នកំលាំងអាវុធហត្ថស្រុកកំពុងជួយរុះរើផ្ទះ ជូនប្រជាពលនៅកន្លែងកើតហេតុ៕