(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា នៅរសៀលថ្ងៃនេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យបញ្ជីទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យលើសំណើររបស់គណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការថ្នាក់រាជធានីខេត្ត ដែលបានស្នើសុំការអនុគ្រោះទោស ដល់ទណ្ឌិតប្រមាណជាង៥០០នាក់ ពីពន្ធនាគាររាជធានីខេត្តចំនួន១៩ និងមណ្ឌលអប់រំកែប្រែចំនួន៤។
លោក គឹម សន្តិភាព បានបញ្ជាក់ទៀតថា ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតប្រមាណជាង ៥០០នាក់នេះ ធ្វើឡើងក្នុងឱកាសដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ៕