(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប លោក ស៊ិក ប៊ុនហុក បានធ្វើលិខិតមួយច្បាប់ ឆ្លើយតបនឹងលោកប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ករណីស្នើឲ្យ គ.ជ.ប ជួយធ្វើអន្តរាគមន៍ ដើម្បីឲ្យពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំ សង្កាត់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ចំពោះការស្នើសុំរបស់ លោក កឹម សុខា នេះ ប្រធាន គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប មិនមានសិទ្ធិអំណាចធ្វើអន្តរាគមន៍ឲ្យមានការចុះឈ្មោះបោះឆ្នោតណាមួយ ដែលមិនបានបំពេញលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត តាមការកំណត់នៃច្បាប់ និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ឡើយ៕
ព័ត៌មានលម្អិតសូមអានលិខិតរបស់លោក ស៉ិក ប៊ុនហុក ផ្ញើជូនលោក កឹម សុខា ទាំងស្រុង៖