ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចេញលិខិតបង្គាប់ការឱ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង២៣រូប ឱ្យទៅបង្ហាញខ្លួននៅកន្លែងថ្មី ក្រោយទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងថ្មី
25-02-2025 22:22
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទាំង ២៣រូប ឱ្យបង្ហាញខ្លួននៅកន្លែងថ្មី ក្រោយទទួលការតែងតាំង និងផ្ទេរភារកិច្ច។ នេះបើតាមលិខិតបង្គាប់ការដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចេញលិខិតបង្គាប់ការនេះក្រោយពីព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងទាំង២៣រូបនេះ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងឱ្យទៅបម្រើកន្លែងថ្មី។
ឧទាហរណ៍, លោក ទី សុវិនថាល់ ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ត្រូវបានទទួលការតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមតុលាការកំពូល ដូច្នេះលោកត្រូវមកបង្ហាញខ្លួននៅតុលាការកំពូល ឱ្យបានមុនថ្ងៃទី៣ ខែមីនា។ សម្រាប់ព្រះរាជ្ញា និងព្រះរាជអាជ្ញារងផ្សេងទៀត ក៏ត្រូវធ្វើបែបនេះដែរ ពីព្រោះនេះការកិច្ចការងាររដ្ឋបាល និងនីតីវិធី ក្រោយផ្ទេរភារកិច្ច និងតែងតាំង៕