(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់មនុស្ស១២នាក់ (ស្រី២នាក់) ក្នុងនោះមានមុខសញ្ញាជួញដូរ៧នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតមេតំហ្វេតាមីន (ice) ១២.៩៥ក្រាម, ២កញ្ចប់ធំ និង៣កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ២០.៤៨ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកោះកុង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្រា្កប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រៃវែង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប១ករណីឃាត់ខ្លួន៥នាក់ និងនគរបាលខេត្តព្រះវិហារ បង្រា្កប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់៕