(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី២) រងរបួសធ្ងន់១៣នាក់ (ស្រី៥) និងរងរបួសស្រាល ១០នាក់ (ស្រី២)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២១គ្រឿង រួមមាន ម៉ូតូ ចំនួន ១១គ្រឿង រថយន្តធុនតូច ចំនួន ៧គ្រឿង, រថយន្តធុនធំ ៣គ្រឿង, ថ្មើរជើង ៣នាក់ ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមានល្មើសល្បឿន៧លើក (ស្លាប់៣នាក់), ស្រវឹង១លើក, មិនប្រកាន់ស្តាំ២លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ២លើ, កត្តាយានយន្ត២លើក (ស្លាប់២នាក់) ។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៨៩៨គ្រឿង (ម៉ូតូ៥៤%) ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧២៣ គ្រឿង (ស្មើ៣២%) និងពិន័យ ចំនួន ២,១៧៥គ្រឿង (បង់ប្រាក់៧៦%) ៕