កិច្ចសម្ភាសន៍ស្តីពី «ភាពសុខដុមរមនាក្នុងវិស័យការងារ រវាងនិយោជក និងកម្មករនិយោជិត»
25-02-2025 16:31
(ភ្នំពេញ)៖ ស្របពេលដែលវិស័យការងារនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានដាក់ចេញនូវយន្តការណែនាំជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មក្នុងវិស័យនេះ។ យ៉ាងណាមិញ ទំនាក់ទំនងរវាងនិយោជក និងកម្មករនិយោជិត ពិតជះឥទ្ធិពលដល់របៀបរបបធ្វើការងារ មិនថាតែនៅក្នុងរោងចក្រប៉ុណ្ណោះទេ តែសម្រាប់ក្រុមហ៊ុន សគ្រាសផ្សេងៗ ក៏ត្រូវការឱ្យមានភាពស៉ីសង្វាក់គ្នារវាងបុគ្គលិក និងប្រធានក្រុម ឬថៅកែផងដែរ។
ចង់ដឹងថា តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យទំនាក់ទំនងរវាងនិយោជក និងកម្មករនិយោជិតមានលក្ខណៈល្អប្រសើរ?
សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងរបស់ Fresh News ជាមួយឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា ដូចតទៅ៖